អំពីយើងខ្ញុំ About Us

 យើងខ្ញុំជាកូនខ្មែរជំនាន់ក្រោយមានការអាក់អន់ចិត្តជាអនេកអនន្ត ដោយមើលឃើញថា សុភាសិតទំពាំងស្នងប្ញស្សីគឺគ្រាន់តែជាលេសដាក់បន្ទុកមកលើយើងខ្ញុំជំនាន់ក្រោយរបស់ ពួកដែលបានកើតមុនយើងតែប៉ុណោ្ណះ។ មិននិយាយដល់ចាស់ព្រឹទ្ធាចារ្យល្អៗជាច្រើនដែល បានត្រួសត្រាយផ្លូវទុកអោយយើងយ៉ាងល្អ ប៉ុនែ្តអ្វីដែលមិនល្អនោះគឺមេដឹកនាំខ្មែរចាស់ៗកន្លង មកមិនមាននរណារម្នាក់អាចអោយយើងយកធ្វើជាគំរូបានទេ បើយើងចូលទៅជិតគេ យើងមិនបាន និយាយពាក្យពិតចេញពីចិត្តយើងឡើយ ព្រោះយើងត្រូវតែនិយាយពាក្យបញ្ជោរដល់ពួកគេ។

  1. ក្រោយពីយុគអាណានិគមបានបញ្ចប់ សម័យសង្គមរាស្រ្តនិយមបានលើកកំពស់កិត្តិនាម បណ្ឌិតបញ្ញវន្តខ្ពស់ជាងសម័យហ៊ុន សែន បច្ចុប្បន្ន តែសម្តេចព្រះសីហនុបរាជ័យក្នុងការលើក កំពស់សង្គមពហុបក្សនិងលទ្ធិប្រជាធិបតេយ្យ។
  2. យុគសម័យលន់ណុល សម័យប៉ុលពត និងសម័យយួនឈ្លានពាន ត្រូវបានគេចាត់ទុកជាយុគ មហាហាយនភាពនៅកម្ពុជា។ តែអ្វីដែលយើងខ្ញុំជាយុវជនជំនាន់ក្រោយបារម្មណ៍បំផុត គឺឥទ្ធិពល នៃហាយនភាពនេះនៅតែមានបន្តរហូតមកដល់សព្វថ្ងៃ។
  3. យុគនយោបាយខ្មែរក្រោយសម័យអង្គការសហប្រជាជាតិ ២៣ តុលា ១៩៩១ គឺជាយុគឃ្លីង ឃ្លោងមួយដែលកម្ពុជាស្ថិតក្រោមអំណាចនៃឥទ្ធិពលហាយនភាពនិងអំណាចនៃឥទ្ធិពល ជឿនលឿន។

បច្ចុប្បន្នយើងមើលឃើញអំណាចនៃឥទ្ធិពលហាយនភាពហាក់បីដូចជារត់លឿនជាង
អំណាចនៃឥទ្ធិពលជឿនលឿន។ ឧបសគ្គនេះគឺបណ្តាលមកពីរឿងតែមួយគត់គឺការល្មោភ អំណាចរបស់បុគ្គលហ៊ុន សែន។

តើអ្នកទាំងអស់យល់ឃើញថា ការកាន់កាប់អំណាចអស់រយះពេលយ៉ាងយូររបស់ហ៊ុន សែន
ជាការល្អសំរាប់កម្ពុជាឬជាការនាំកម្ពុជាទៅរកភាពបរាជ័យ?

អ្នកប្រាជ្ញពិភពលោកបានរកឃើញ ទ្រឹស្តីដ៏សំខាន់មួយសំរាប់នយោបាយដឹកនាំ ប្រទេសជាតិគឺការដូរមេដឹកនាំអោយបានញឹកញាប់។
  • ប្រទេសប្រជាធិបតេយ្យទាំងឡាយមានការផ្តូរមេដឹកនាំរបស់គេជាប្រចាំតាមរយះការ បោះឆ្នោតនិងការកំណត់អណត្តិ រាប់ចាប់តាំងពីប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធាន អង្គចៅក្រម ប្រធានរដ្ឋសភា និងចុះរហូតមកថ្នាក់រដ្ឋ ខេត្ត ស្រុក និងឃុំ។
  • ប្រទេសកុម្មុនីសដែលនៅសេសសល់ក៏មានការផ្លាស់ប្តូរមេដឹកនាំជាញឹកញាប់តាមរយះ សមាជបក្សនិងការកំណត់អណត្តិច្បាស់លាស់។
ចុះកម្ពុជាវិញ? នាយករដ្ឋមន្រ្តីហ៊ុន សែន កាន់កាប់ប្រទេសជិត៣០ឆ្នាំតែម្នាក់ឯង គឺមានន័យថា ប្រទេសនេះមិនទាំងកុម្មុនីយ មិនទាំងប្រជាធិបតេយ្យ ប្រហែលជាប្រទេសអនាធិបតេយ្យច្រើនជាង។

ដូច្នេះ យើងខ្ញុំជាយុវជនជំនាន់ក្រោយ ដែលមានទាំងសមាសភាពសមាជិកនៅក្នុងជួរ គណបក្សកាន់អំណាចនឹងតស៊ូដើម្បីផ្លាស់លោកហ៊ុន សែន ជំនួសដោយអ្នកមាន សមត្ថភាពផេ្សងទៀតនៅក្នុងបក្ស...និងសមាសភាពនៅក្នុងបក្សជំទាស់ធំជាង គេបង្អស់គឺបក្សសម រង្ស៊ី និងបក្សសង្រ្កោះជាតិនឹងខំតស៊ូយកជ័យជំនះអោយខាងតែបាន។ មានតែ យន្តការនិងវិញ្ញតិ្តនេះទេ ដែលអាចធ្វើអោយសុភាសិតទំពាំងស្នងប្ញស្សីមាន អត្ថន័យពេញលេញ នឹងអាចនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព ភ្លឺថ្លានាពេល អនាគតខាងមុខបាន។

ជយោ កំឡាំងយុវជនខ្មែរ!
ជយោ កំឡាំងយុវជនខ្មែរ!
ជយោ កំឡាំងយុវជនខ្មែរ! 
We are the young generations of Cambodia have been regretfully annoyed by the unproductive Khmer popular proverb of "Young Bamboo Seeds Replace the Old Bamboo" which this original contempt of this proverb is good but the elders especially the Cambodian leaders have contaminated it irresponsibly and used this proverb as the excuse to pass down the burden to us. Of course, there are many elders and leaders are productive to this proverb, but the factual consequences from other top leaders have passed to us, no one can be a role model for us at all. If we go close and interact with them, we cannot tell them the truth and actual feeling from our heart, we must endorse the culture of praise or flattering them.
  1.    After the era of French colony, the arrival of Songkum Reastr Niyum or Socialism Popularistic Society, King Preah Norodom Sihanouk proactively advocated for the merit and lifting up of the educated people and social innovators higher than Hun Sen regime, but King Norodom Sihanouk didn't accomplish in the establishment of social multiculturalism and political pluralism.
  2. The regime of Lon Nol, Pol Pot and Vietnamese invasion are the dark era of Cambodia and it is critically a devastating period of Cambodia history. And what has been saddening us is this devastating legacy is visibly continuing nowadays. 
  3. The political and social circumstances after the Paris Peace Agreement of October 23, 1991 is an  upheaval situation in which Cambodia is still embarking on the uncertainty of its pure progressive as the devastation and development has been on side by side respectively. 
At the present, we see the effect of devastation has been running faster than the effect of development in which its core cause is caused by the greed for power of Mr. Hun Sen.

Do you think the attachment of power of Mr. Hun Sen for this long period will produce good result for Cambodia and it is only bringing Cambodia to devastation?

Scholars and political scientists have found a good method for sustainable political fact is to frequently change the leaders within those jurisdictions.

  • All democratic countries have frequently changed their leaders by national election and power mandating accounting from president, prime minister, minister, supreme court, parliament, senate down to local government such as governor, commune councilor and village chief. 
  • The remaining communist countries have also changed their leaders through party congress and limit the mandate of power.
How about Cambodia? Hun Sen has been in power for more than 30 years so that this country is neither democratic nor communist? It is absolutely anarchic country.

So we are the young generations of Cambodia which are comprising within the ruling party (CPP) will struggle to change and replace Hun Sen from inside...are comprising within the opposition party (SRP) and National Rescue Party (NRP) will thrive to end this unproductive power attachment. Only this commitment and mechanism that can bring Cambodia to brighter future, progressive and sustainable development at the near future.
Bravo the Power of Cambodian Youth!
Bravo the Power of Cambodian Youth!
Bravo the Power of Cambodian Youth!