Thursday, September 22, 2011

សេរីភាពនិងភាពថ្លៃថ្នូរមិនអាចបានមកដោយការអង្វរករទេ

ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ បើយើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារយុវជនក្លាហាននេះ។

ប្រជាជនកម្ពុជាត្រូវគេបង្រ្កាបមិនអោយងើបឡើងតវ៉ាអ្នកមានអំណាចឡើយ។ មិនតែប៉ុណោ្ណះ ប្រជាជនខ្មែរភាគច្រើនជឿទៅលើពាក្យបញ្ចុះបញ្ចូលថានៅអោយស្ងៀមដើម្បីសន្សំសុខ។

តើប្រជាជនខ្មែរបានទទួលសុខទេ? តើសិទ្ធិសេរីភាពរមែងបានមកដោយការអង្វរករ ក្រាបលូនទទួចសុំឬទេ?

លោកប្រធានាធិបតេយ្យហ្រ្វែងគ្លិន បិន ប្រាប់យើងថា អ្នកដែលបោះបង់សេរីភាពគ្រឹះដោយដូរយកសេរីភាព ដែលគេអោយបន្តិចបន្តួច អ្នកទាំងនោះនឹងបាត់បង់ទាំងពីរ។
They that can give up essential liberty to obtain a little temporary safety deserve neither liberty nor safety. Ben Franklin

ករណីសួង សោភ័ណ្ឌទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នាជាពិសេសក្រុមយុវជន។

តែជនរងគ្រោះដូចសួង សោភ័ណ្ឌរមែងទទួលការបញ្ចើចបញ្ចើពីសំណាក់ជនទមិឡការពារ្ ជនផ្តាច់ការនិងការពារឈ្មួញជញ្ជក់ឈាមប្រជាជនខ្មែរ។

ពួកដែលសរសេរបញ្ចើចបញ្ចើអោយសោភ័ណ្ឌនៅទីនេះជាមនុស្សសត្វតិរច្ឆាន មានភ្នែកឥតប្រស្រី មានក្បាលឥតខួរ និងមានជីវិតអន់ជាងសត្វឆ្កែរទៅទៀត។ សោភ័ណ្ឌត្រូវបានគេវាយស្ទើរស្លាប់ព្រោះតែជួយជនរងគ្រោះដ៏ទៃទៀត តែត្រូវពួកតិរច្ឆានត្មិះតិះដៀលអោយ។

មានតែប្រទេសកម្ពុជាទេ ដែលជនរងគ្រោះត្រូវបានគេយកមកប្រើប្រាស់ដើម្បីគំរាមដល់ជនរងគ្រោះដ៏ទៃ។
តែអ្វីដែលយើងមើលឃើញគឺជនរងគ្រោះទាំងឡាយខ្វះការជួយគ្នាក្នុងគ្រាមានអាសន្ន។ ចំណុចខ្សោយជាក់ ស្តែងគឺនៅពេលមានទុក្ខគេហៅសោភ័ណ្ឌអោយមកជួយ តែពេលប៉ូលីសអន្តិរតីយ៍សំរុកវាយដំសោភ័ណ្ឌ អ្នកទាំងនោះឈរមើលធ្វើព្រងើយ។

តែចំណុចខ្សោយនេះ អ្នកអាចបំពេញបានដោយបន្តប្តឹងតាមច្បាប់ដែលជាការប្រើថ្មវាយបំបែកថ្មបន្តទៅទៀត។

សុន ស៑ឿ អ្នកនិពន្ធចិននៃសិល្បៈនៃសង្គ្រាមនិយាយថា កំចាត់មួយរញ្ជួញមួយពាន់ or kill one terrify a thousand តែផ្ទុយទៅវិញ ការពារមួយញ៉ាំងមួយលានអោយចូលរួម protect one empower a million.

ខ្មែរនឹងមិនស្លាប់ ហើយក៏មិនត្រូវបានគេបញ្ចើចបញ្ចើមើលងាយដែរ បើយើងមានយុវជនដូចជាសួង សោភ័ណ្ឌ ហើយយើងជួយគ្នាការពារយុវជនក្លាហាននេះ។

ដោយសេចក្តីស្រឡាញ់និងរាប់អាន

ពីខ្ញុំខ្មែរយ៉ាំង

No comments: